យ៉ូហាន 7:28-30

យ៉ូហាន 7:28-30 គខប

ពេល​នោះ ព្រះ‌យេស៊ូ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «អ្នក​រាល់​គ្នា​ថា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ទៀត!។ ប៉ុន្តែ ខ្ញុំ​មិន​មែន​មក​ក្នុង​នាម​ខ្ញុំ​ឡើយ ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​សម្តែង​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ព្រះអង្គ ព្រោះ​ខ្ញុំ​ចេញ​មក​ពី​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។ ពេល​នោះ ពួក​គេ​រក​ចាប់​ព្រះ‌យេស៊ូ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​លូក​ដៃ​ចាប់​ព្រះអង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះអង្គ​ពុំ​ទាន់​បាន​មក​ដល់​នៅ​ឡើយ។