យ៉ូហាន 5:2-6

យ៉ូហាន 5:2-6 គខប

នៅ​ក្រុង​យេរូ‌សាឡឹម ជិត​ខ្លោង​ទ្វារ​ឈ្មោះ «ទ្វារ​ចៀម» មាន​ស្រះ​មួយ​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា «ស្រះ​បេថែស‌ដា» ក្បែរ​ស្រះ​នោះ មាន​ថែវ​ប្រាំ។ មាន​អ្នក​ជំងឺ មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន មនុស្ស​ខូច​ជើង និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា​ច្រើន ដេក​នៅ​តាម​ថែវ​ទាំង​នោះ [រង់‌ចាំ​ទឹក​កម្រើក ដ្បិត​យូរៗ​ម្ដង មាន​ទេវតា*​មួយ​រូប​ចុះ​មក​ធ្វើ​ឲ្យ​ទឹក​ស្រះ​កម្រើក អ្នក​ណា​ចុះ​ទៅ​ក្នុង​ទឹក​កម្រើក​បាន​មុន​គេ អ្នក​នោះ​នឹង​បាន​ជា ទោះ​បី​មាន​ជំងឺ​អ្វី​ក៏​ដោយ]។ នៅ​ទី​នោះ មាន​បុរស​ម្នាក់​ពិការ​តាំង​ពី​សាម‌សិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ។ ព្រះ‌យេស៊ូ​ទត​ឃើញ​គាត់​ដេក​ដូច្នេះ ព្រះអង្គ​ជ្រាប​ថា គាត់​នៅ​ទី​នោះ​ជា​យូរ​មក​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ជា​ឬ​ទេ?»។