យ៉ូហាន 5:17-20

យ៉ូហាន 5:17-20 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ព្រះ‌បិតា​របស់​ខ្ញុំ​ធ្វើ​ការ​រហូត​មក​ទល់​សព្វ​ថ្ងៃ ខ្ញុំ​ក៏​ធ្វើ​ការ​ដូច​ព្រះអង្គ​ដែរ»។ កាល​ឮ​ព្រះ‌បន្ទូល​នេះ ជន‌ជាតិ​យូដា​រឹត​តែ​ចង់​ធ្វើ​គុត​ព្រះអង្គ​ខ្លាំង​ឡើងៗ មិន​មែន​មក​ពី​ព្រះអង្គ​មិន​បាន​គោរព​តាម​វិន័យ*សម្រាប់​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះអង្គ​ផ្ទាល់​ថែម​ទៀត ព្រះអង្គ​លើក​ខ្លួន​ឡើង​ស្មើ​នឹង​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ព្រះ‌បុត្រា​ពុំ​អាច​ធ្វើ​អ្វី​ដោយ​ព្រះអង្គ​ផ្ទាល់​ឡើយ គឺ​ព្រះ‌បុត្រា​ធ្វើ​តែ​កិច្ចការ​ណា​ដែល​ព្រះអង្គ​បាន​ឃើញ​ព្រះ‌បិតា​ធ្វើ​ប៉ុណ្ណោះ។ កិច្ចការ​អ្វី​ដែល​ព្រះ‌បិតា​ធ្វើ ព្រះ‌បុត្រា​ក៏​ធ្វើ​កិច្ចការ​នោះ​ដែរ។ ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​ព្រះ‌បុត្រា និង​បង្ហាញ​ឲ្យ​ព្រះ‌បុត្រា​ឃើញ​គ្រប់​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ ព្រះ‌បិតា​នឹង​បង្ហាញ​ឲ្យ​ព្រះ‌បុត្រា​ឃើញ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ងឿង‌ឆ្ងល់។