យ៉ូហាន 4:11-15

យ៉ូហាន 4:11-15 គខប

នាង​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! លោក​គ្មាន​អ្វី​ដង​ទឹក​សោះ រីឯ​អណ្ដូង​សោត​ក៏​ជ្រៅ​ទៀត​ផង តើ​លោក​បាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​ពី​ណា​មក? តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ាកុប ជា​បុព្វបុរស*​របស់​យើង ដែល​បាន​ទុក​អណ្ដូង​នេះ​ឲ្យ​យើង​ឬ? លោក​យ៉ាកុប និង​កូន​ចៅ​របស់​លោក​បាន​ពិសា​ទឹក​អណ្ដូង​នេះ ហើយ​សត្វ​របស់​លោក​ក៏​បាន​ផឹក​ទឹក​អណ្ដូង​នេះ​ដែរ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «អស់​អ្នក​ដែល​ពិសា​ទឹក​នេះ​នៅ​តែ​ស្រេក​ត​ទៅ​មុខ​ទៀត រីឯ​អ្នក​ដែល​ពិសា​ទឹក​ខ្ញុំ​ឲ្យ​នោះ នឹង​មិន​ស្រេក​ទៀត​សោះ​ឡើយ ដ្បិត​ទឹក​ខ្ញុំ​ឲ្យ​នឹង​បាន​ទៅ​ជា​ប្រភព​ទឹក ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច»។ ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! សូម​មេត្តា​ផ្ដល់​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំ​ឲ្យ​នាង​ខ្ញុំ​ស្រេក និង​កុំ​ឲ្យ​រវល់​មក​ដង​ទឹក​អណ្ដូង​នេះ​ទៀត»។