យ៉ូហាន 17:15-19

យ៉ូហាន 17:15-19 គខប

ទូលបង្គំ​មិន​អង្វរ​ព្រះអង្គ​ឲ្យ​យក​គេ​ចេញ​ពី​លោក​នេះ​ឡើយ គឺ​សូម​ព្រះអង្គ​មេត្តា​ការពារ​គេ​ពី​អំណាច​មារ*​កំណាច​វិញ។ គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។ សូម​ប្រោស​គេ​ឲ្យ​វិសុទ្ធ* ដោយ‌សារ​សេចក្ដី​ពិត គឺ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​នោះ​ហើយ​ជា​សេចក្ដី​ពិត។ ទូលបង្គំ​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោក ដូច​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ក្នុង​លោក​ដែរ។ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​បូជា​ជីវិត ​ថ្វាយ​ព្រះអង្គ​ជា​ប្រយោជន៍​ដល់​គេ ដើម្បី​ឲ្យ​គេ​វិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត។