យ៉ូហាន 16:31-33

យ៉ូហាន 16:31-33 គខប

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ជឿ​មែន​ឬ! ប៉ុន្តែ ពេល​កំណត់​មក​ដល់ គឺ​ពេល​នេះ​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ ម្នាក់ៗ​ទៅ​តាម​ផ្លូវ​រៀងៗ​ខ្លួន បោះ​បង់​ចោល​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង។ តាម​ពិត ខ្ញុំ​មិន​នៅ​ម្នាក់​ឯង​ទេ មាន​ព្រះ‌បិតា​គង់​នៅ​ជា​មួយ​ខ្ញុំ។ ខ្ញុំ​និយាយ​ប្រាប់​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​រួម​ជា​មួយ​ខ្ញុំ។ អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​វេទនា​នៅ​ក្នុង​លោក ប៉ុន្តែ ចូរ​មាន​សង្ឃឹម​ឡើង! ខ្ញុំ​បាន​ឈ្នះ​លោក​នេះ​ហើយ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 16:31-33

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ