យ៉ូហាន 11:38-44

យ៉ូហាន 11:38-44 គខប

ព្រះ‌យេស៊ូ​រំជួល​ព្រះ‌ហឫទ័យ​ម្ដង​ទៀត រួច​យាង​ទៅ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ មាន​ថ្ម​បាំង​នៅ​មាត់​រូង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​បាន​ប្រាប់​នាង​រួច​មក​ហើយ​ថា បើ​នាង​ជឿ នាង​នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់»។ គេ​ក៏​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ។ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​លើ មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា ទូលបង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ។ ចំពោះ​ទូលបង្គំ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ​ជានិច្ច ប៉ុន្តែ ទូលបង្គំ​ទូល​ព្រះអង្គ​ដូច្នេះ ដើម្បី​ឲ្យ​បណ្ដា‌ជន​ដែល​នៅ​ជុំ‌វិញ​ទូលបង្គំ ជឿ​ថា​ព្រះអង្គ​ពិត​ជា​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​មែន»។ លុះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «ឡាសារ​អើយ! ចេញ​មក!»។ ពេល​នោះ លោក​ឡាសារ​ដែល​បាន​ស្លាប់ ក៏​ចេញ​ពី​ផ្នូរ​មក មាន​ទាំង​ក្រណាត់​រុំ​ដៃ​ជើង និង​កន្សែង​គ្រប​មុខ​ផង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «សុំ​ស្រាយ​ក្រណាត់​ចេញ​ពី​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 11:38-44

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ