យ៉ូហាន 10:1-5

យ៉ូហាន 10:1-5 គខប

«ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ចូល​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ តែ​ផ្លោះ​ចូល​តាម​កន្លែង​ផ្សេង អ្នក​នោះ​ជា​ចោរ​លួច​ចោរ​ប្លន់។ រីឯ​អ្នក​ដែល​ចូល​តាម​ទ្វារ ពិត​ជា​គង្វាល​របស់​ចៀម។ ឆ្មាំ​ទ្វារ​បើក​ទ្វារ​ឲ្យ​គាត់​ចូល ហើយ​ចៀម​ទាំង​ប៉ុន្មាន​ស្ដាប់​សំឡេង​គាត់។ គាត់​ហៅ​ចៀម​ផ្ទាល់​របស់​គាត់​តាម​ឈ្មោះ​របស់​វា​រៀងៗ​ខ្លួន រួច​នាំ​ចេញ​ទៅ​ខាង​ក្រៅ។ លុះ​គាត់​បញ្ចេញ​ចៀម​ចេញ​ពី​ក្រោល​អស់​ហើយ គាត់​ដើរ​នាំ​មុខ​វា ហើយ​វា​ដើរ​តាម​ក្រោយ​គាត់ ពី‌ព្រោះ​វា​ស្គាល់​សំឡេង​របស់​គាត់។ ចៀម​ទាំង​នោះ​មិន​ដើរ​តាម​អ្នក​ដទៃ​ជា​ដាច់​ខាត ផ្ទុយ​ទៅ​វិញ វា​រត់​គេច​ចេញ​ឆ្ងាយ​ពី​គេ ព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ឡើយ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 10:1-5