យេរេមា 38:9-10

យេរេមា 38:9-10 គខប

«បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ អ្នក​ទាំង​នេះ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ព្យាការី​យេរេមា​ពន់​ពេក​ណាស់ គឺ​គេ​យក​លោក​ទម្លាក់​ក្នុង​អណ្ដូង លោក​មុខ​ជា​ស្លាប់​ដោយ​អត់​អាហារ ក្នុង​អណ្ដូង​នោះ​ពុំ‌ខាន ដ្បិត​គ្មាន​ស្បៀង​អាហារ​ក្នុង​ក្រុង​ទៀត​ឡើយ!»។ ព្រះ‌បាទ​សេដេ‌គា​បញ្ជា​ទៅ​លោក​អេបេដ-‌មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី​នោះ​ថា៖ «ចូរ​នាំ​ទាហាន​សាម‌សិប​នាក់​ទៅ​ជា​មួយ ហើយ​ស្រង់​ព្យាការី​យេរេមា​ចេញ​ពី​អណ្ដូង​មក កុំ​ឲ្យ​គាត់​ស្លាប់​ទាន់»។