យេរេមា 36:1-4

យេរេមា 36:1-4 គខប

នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖ «ចូរ​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់​អ្នក​ស្ដី​អំពី​ប្រជា‌ជាតិ​អ៊ីស្រា‌អែល ប្រជា‌ជាតិ​យូដា និង​ប្រជា‌ជាតិ​ទាំង​អស់ ចាប់​ពី​ថ្ងៃ​ដែល​យើង​បាន​និយាយ​ជា​មួយ​អ្នក នៅ​រជ្ជកាល​ស្ដេច​យ៉ូសៀស រហូត​មក​ដល់​សព្វ​ថ្ងៃ ទុក​នៅ​ក្នុង​ក្រាំង​មួយ។ ជន‌ជាតិ​យូដា​ប្រហែល​ជា​ដឹង​ខ្លួន​ថា យើង​នឹង​ដាក់​ទោស​ពួក​គេ ហើយ​ពួក​គេ​ប្រហែល​ជា​នាំ​គ្នា​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​យើង​លើក‌លែង​ទោស​ពួក​គេ​ឲ្យ​បាន​រួច​ពី​បាប»។ លោក​យេរេមា​ហៅ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​មក ហើយ​លោក​យេរេមា​ក៏​ថ្លែង​ឲ្យ​លោក​បារូក​សរសេរ​តាម នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក។