បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្ដមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ មើលថ្ងៃនេះ យើងតែងតាំងអ្នកឲ្យមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីឲ្យអ្នករម្លើង និងរំលំ ដើម្បីឲ្យអ្នកកម្ទេច និងបំផ្លាញ ហើយដើម្បីឲ្យអ្នកសង់ និងដាំឡើងវិញ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យេរេមាអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយវិញថា៖ «ទូលបង្គំឃើញស្វាយចន្ទីមួយ មែក»។ បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្វីដែលអ្នកឃើញ ត្រឹមត្រូវហើយ ដ្បិតយើងនឹងព្យាយាមធ្វើឲ្យពាក្យរបស់យើងបានសម្រេចជារូបរាង»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំជាលើកទីពីរថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំតបវិញថា៖ «ទូលបង្គំឃើញឆ្នាំងទឹកមួយកំពុងតែពុះនៅលើចង្ក្រាន ដែលបែរមុខទៅទិសខាងជើង»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ទុក្ខវេទនានឹងមកពីទិសខាងជើង ហើយកើតមានដល់ប្រជាជនទាំងអស់នៅក្នុងស្រុក
អាន យេរេមា 1
ស្ដាប់នូវ យេរេមា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 1:9-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ