យេរេមា 1
1
ព្រះអម្ចាស់ត្រាស់ហៅលោកយេរេមា
1នេះជាសេចក្ដីដែលលោកយេរេមាបានថ្លែង និងកិច្ចការដែលលោកបានធ្វើ។ លោកយេរេមាត្រូវជាកូនរបស់លោកហ៊ីលគីយ៉ា ជាបូជាចារ្យ*មួយរូប ក្នុងក្រុមបូជាចារ្យ នៅភូមិអាណាថោត ក្នុងស្រុកបេនយ៉ាមីន។
2 #
២ពង្ស. ២២.៣–២៣.២៧; ២របា. ៣៤.៨–៣៥.១៩ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសៀស ជាបុត្ររបស់ព្រះបាទអាំម៉ូន និងជាស្ដេចស្រុកយូដា#១.២ រាជ្យរបស់ព្រះបាទយ៉ូសៀស ២ ពង្សាវតារក្សត្រ ២២.១-២៣.៣០; ២របា. ៣៤-៣៥។ ឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសៀស គឺឆ្នាំ៦២៦មុនគ.ស.។។ 3#២ពង្ស. ២៣.៣៦–២៤.៧, ១៨–២៥.២១; ២របា. ៣៦.៥-៨, ១១.២១ព្រះអង្គមានព្រះបន្ទូលមកលោកទៀត នៅរជ្ជកាលព្រះបាទយេហូយ៉ាគីមជាបុត្ររបស់ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដា រហូតដល់ចុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគា ជាបុត្ររបស់ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដា ហើយរហូតដល់គ្រាដែលអ្នកក្រុងយេរូសាឡឹមត្រូវគេកៀរយកទៅជាឈ្លើយសឹកនៅខែទីប្រាំ។#១.៣ គឺឆ្នាំ៥៨៧ មុនគ.ស.។ រាជ្យរបស់ព្រះបាទយេហូយ៉ាគីម និងព្រះបាទសេដេគា: ២ ពង្ស ២៣.៣៦-២៥.២១; ២របា. ៣៦។
សេចក្ដីប្រកាសអំពីស្រុកយូដា និងក្រុងយេរូសាឡឹម
4 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
5«យើងស្គាល់អ្នកតាំងពីមុនពេល
ដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ
យើងក៏បានញែកអ្នកទុកសម្រាប់យើង
តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។
យើងតែងតាំងអ្នកឲ្យធ្វើជាព្យាការី
សម្រាប់ប្រជាជាតិនានា»។
6ខ្ញុំទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងថ្លែងព្រះបន្ទូលទេ ដ្បិតទូលបង្គំនៅក្មេងពេក»។
7 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
«កុំពោលថា“ខ្ញុំនៅក្មេងពេក”នោះឡើយ
អ្នកត្រូវតែទៅជួបអស់អ្នកដែលយើង
ចាត់ឲ្យទៅជួប
ហើយប្រកាសសេចក្ដីទាំងប៉ុន្មាន
ដែលយើងនឹងបង្គាប់អ្នក។
8កុំភ័យខ្លាចពួកគេឡើយ
ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!»
-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្ដមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ 10មើលថ្ងៃនេះ យើងតែងតាំងអ្នកឲ្យមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីឲ្យអ្នករម្លើង និងរំលំ ដើម្បីឲ្យអ្នកកម្ទេច និងបំផ្លាញ ហើយដើម្បីឲ្យអ្នកសង់ និងដាំឡើងវិញ»។
11 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យេរេមាអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយវិញថា៖ «ទូលបង្គំឃើញស្វាយចន្ទីមួយ#១.១១ ពាក្យហេប្រឺ ដែលយើងប្រែថា «ស្វាយចន្ទី» ជាឈ្មោះរបស់រុក្ខជាតិដែលចេញផ្កាមុនគេ នៅរដូវស្លឹកឈើលាស់ ហើយជានិមិត្តរូបនៃការត្រៀមខ្លួនជានិច្ច។មែក»។ 12បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្វីដែលអ្នកឃើញ ត្រឹមត្រូវហើយ ដ្បិតយើងនឹងព្យាយាមធ្វើឲ្យពាក្យរបស់យើងបានសម្រេចជារូបរាង»។
13 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំជាលើកទីពីរថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំតបវិញថា៖ «ទូលបង្គំឃើញឆ្នាំងទឹកមួយកំពុងតែពុះនៅលើចង្ក្រាន ដែលបែរមុខទៅទិសខាងជើង»។ 14ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ទុក្ខវេទនានឹងមកពីទិសខាងជើង ហើយកើតមានដល់ប្រជាជនទាំងអស់នៅក្នុងស្រុក 15ដ្បិតយើងនឹងហៅប្រជាជនទាំងអស់នៅអាណាចក្រខាងជើង ឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពួកគេនឹងនាំគ្នាបោះទ័ពតាមទ្វារក្រុងយេរូសាឡឹម និងនៅមុខកំពែងដែលព័ទ្ធជុំវិញក្រុង ព្រមទាំងបោះទ័ពនៅជុំវិញក្រុងទាំងប៉ុន្មាន ក្នុងស្រុកយូដាផង។ 16យើងនឹងប្រកាសដាក់ទោសប្រជារាស្ត្ររបស់យើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលគេប្រព្រឹត្ត គឺពួកគេបានបោះបង់ចោលយើង ពួកគេបានថ្វាយសក្ការៈបូជាចំពោះព្រះឯទៀតៗ ព្រមទាំងថ្វាយបង្គំរូបព្រះ ជាស្នាដៃរបស់ខ្លួនផ្ទាល់។ 17រីឯអ្នកវិញ ចូរត្រៀមខ្លួន! ចូរក្រោកឡើង ហើយទៅប្រកាសប្រាប់ពួកគេនូវសេចក្ដីទាំងប៉ុន្មាន ដែលយើងនឹងបង្គាប់ឲ្យអ្នកថ្លែង។ កុំតក់ស្លុតនៅចំពោះមុខពួកគេសោះឡើយ បើមិនដូច្នោះទេ យើងនឹងធ្វើឲ្យអ្នករឹតតែតក់ស្លុតថែមទៀត។ 18ថ្ងៃនេះ យើងពង្រឹងអ្នកឲ្យមានជំហររឹងប៉ឹង គឺប្រៀបដូចជាក្រុងដែលមានកំពែងដ៏មាំ ឬដូចសសរដែក និងជញ្ជាំងលង្ហិន ដើម្បីឲ្យអ្នកតទល់នឹងប្រជាជនក្នុងស្រុកទាំងមូល តទល់នឹងស្ដេច នាម៉ឺនសព្វមុខមន្ត្រី ក្រុមបូជាចារ្យ និងអ្នកស្រុកនេះ។ 19ពួកគេនាំគ្នាប្រឆាំងនឹងអ្នក តែមិនអាចឈ្នះអ្នកបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
យេរេមា 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.