យ៉ាកុប 5:8-11

យ៉ាកុប 5:8-11 គខប

បងប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ តាំង​ចិត្ត​ឲ្យ​រឹង‌ប៉ឹង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។ បងប្អូន​អើយ មិន​ត្រូវ​រអ៊ូ‌រទាំ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​ទោស ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ជា​ចៅ‌ក្រម ព្រះអង្គ​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ បងប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ពួក​ព្យាការី*​ដែល​បាន​រង‌ទុក្ខ​លំបាក និង​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។ យើង​តែងតែ​សរសើរ​អស់​អ្នក​ដែល​ចេះ​ស៊ូ‌ទ្រាំ​ថា ជា​អ្នក​មាន​សុភមង្គល។ បងប្អូន​ធ្លាប់​ឮ​គេ​និយាយ​ស្រាប់​ហើយ​ថា លោក​យ៉ូប​ចេះ​ស៊ូ‌ទ្រាំ​យ៉ាង​ណាៗ​នោះ ហើយ​បងប្អូន​ក៏​ឃើញ​ដែរ​ថា នៅ​ទី​បំផុត ព្រះ‌អម្ចាស់​ឲ្យ​គាត់​បាន​ទៅ​ជា​យ៉ាង​ណា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​មេត្តា‌ករុណា​យ៉ាង​ក្រៃ‌លែង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ាកុប 5:8-11