យ៉ាកុប 3:14-18

យ៉ាកុប 3:14-18 គខប

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​មាន​ចិត្ត​ច្រណែន‌ឈ្នានីស និង​មាន​ចិត្ត​ប្រណាំង​ប្រជែង​គ្នា​នោះ សូម​កុំ​អួត​ខ្លួន កុំ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឲ្យ​សោះ។ ប្រាជ្ញា​បែប​នេះ​មិន​មែន​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ ប្រាជ្ញា​របស់​មនុស្ស និង​ប្រាជ្ញា​របស់​អារក្ស ដ្បិត​ទី​ណា​មាន​ការ​ច្រណែន ប្រណាំង​ប្រជែង​គ្នា ទី​នោះ​តែងតែ​មាន​ការ​ខ្វះ​សណ្ដាប់‌ធ្នាប់ និង​មាន​រឿង​អាស្រូវ​គ្រប់​យ៉ាង។ រីឯ​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់​វិញ ដំបូង​បង្អស់ ជា​ប្រាជ្ញា​បរិសុទ្ធ* បន្ទាប់​មក ជា​ប្រាជ្ញា​ផ្ដល់​សន្តិ‌ភាព មាន​អធ្យាស្រ័យ ទុក​ចិត្ត​គ្នា ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​បង្កើត​ផល​ល្អ​គ្រប់​យ៉ាង ឥត​មាន​លម្អៀង ឥត​មាន​ពុត​ត្បុត។ អស់​អ្នក​កសាង​សន្តិ‌ភាព​តែង​សាប​ព្រោះ​សន្តិ‌ភាព ហើយ​ច្រូត​យក​ផល​ជា​ជីវិត​សុចរិត*។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ាកុប 3:14-18