យ៉ាកុប 2:8-13

យ៉ាកុប 2:8-13 គខប

ប្រសិន​បើ​បងប្អូន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌រាជ្យ ស្រប​តាម​គម្ពីរ ពោល​គឺ «ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បងប្អូន​ពិត​ជា​បាន​សម្រេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បងប្អូន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ក្រឹត្យ‌វិន័យ​ចាត់​ទុក​បងប្អូន​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ដ្បិត​អ្នក​ណា​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ទាំង​មូល តែ​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ក៏​ដូច​ជា​ខុស​នឹង​ក្រឹត្យ‌វិន័យ​ទាំង​មូល​ដែរ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ហើយ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»។ ប្រសិន​បើ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​សម្លាប់​គេ នោះ​បាន​សេចក្ដី​ថា អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ក្រឹត្យ‌វិន័យ​ហើយ។ បងប្អូន​ត្រូវ​និយាយ និង​ប្រព្រឹត្ត​ឲ្យ​ស្រប​នឹង​ក្រឹត្យ‌វិន័យ​ដែល​ផ្ដល់​សេរី‌ភាព គឺ​មាន​តែ​ក្រឹត្យ‌វិន័យ​នោះ​ហើយ​ដែល​នឹង​វិនិច្ឆ័យ​បងប្អូន ដ្បិត​អ្នក​ណា​គ្មាន​ចិត្ត​មេត្តា‌ករុណា ព្រះ‌ជាម្ចាស់​ក៏​នឹង​វិនិច្ឆ័យ​ទោស​អ្នក​នោះ ដោយ​ឥត​មេត្តា‌ករុណា​ដែរ។ អ្នក​មាន​ចិត្ត​មេត្តា‌ករុណា មិន​ខ្លាច​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ាកុប 2:8-13