ព្រះអម្ចាស់ចាត់លោកអេសាយឲ្យទៅទូលព្រះបាទអេហាសសាជាថ្មីថា៖ «ព្រះករុណាត្រូវទូលសុំព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា សម្តែងនូវទីសម្គាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាគង់នៅជាមួយព្រះករុណា»។ ព្រះបាទអេហាសមានរាជឱង្ការតបមកវិញថា៖ «យើងនឹងមិនទូលសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បងលព្រះអម្ចាស់ឡើយ!»។ ពេលនោះ ព្យាការីអេសាយទូលព្រះរាជាថា៖ «បពិត្រព្រះរាជវង្សរបស់ព្រះបាទដាវីឌ សូមទ្រង់ព្រះសណ្ដាប់ទូលបង្គំ! ព្រះករុណាមិនត្រឹមតែធ្វើឲ្យមនុស្ស ណាយចិត្តប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យព្រះរបស់ទូលបង្គំ ណាយព្រះហឫទ័យទៀតផង។ ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទាន ទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រាមួយ ហើយថ្វាយព្រះនាមថា «អេម៉ាញូអែល»។
អាន អេសាយ 7
ស្ដាប់នូវ អេសាយ 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 7:10-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ