អេសាយ 7:10-14

អេសាយ 7:10-14 គខប

ព្រះ‌អម្ចាស់​ចាត់​លោក​អេសាយ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អេហាស​សា​ជា​ថ្មី​ថា៖ «ព្រះ​ករុណា​ត្រូវ​ទូល​សុំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ព្រះ‌ករុណា សម្តែង​នូវ​ទី​សម្គាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ព្រះអង្គ​ពិត​ជា​គង់​នៅ​ជា​មួយ​ព្រះ‌ករុណា»។ ព្រះ‌បាទ​អេហាស​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «យើង​នឹង​មិន​ទូល​សូម​អ្វី​ជា​ដាច់​ខាត យើង​នឹង​មិន​ព្រម​ល្បង‌ល​ព្រះ‌អម្ចាស់​ឡើយ!»។ ពេល​នោះ ព្យាការី​អេសាយ​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ! ព្រះ‌ករុណា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស ណាយ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​របស់​ទូលបង្គំ ណាយ​ព្រះ‌ហឫទ័យ​ទៀត​ផង។ ហេតុ​នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន ទី​សម្គាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រា​មួយ ហើយ​ថ្វាយ​ព្រះ‌នាម​ថា «អេម៉ា‌ញូអែល»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ