យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី អ្វីៗដែលកើតមានកាលពីមុន គេលែងនឹកនាទៀតហើយ គឺគ្មាននរណានឹងឃើញទៀតទេ។ ចូរអរសប្បាយឡើង ចូរសប្បាយរីករាយរហូតតទៅ ចំពោះអ្វីៗដែលយើងបង្កើតមក គឺយើងបង្កើតក្រុងយេរូសាឡឹម ដែលមានអំណរសប្បាយរីករាយ យើងបង្កើតប្រជាជននៅក្រុងនេះ ដែលមានអំណរ។ ក្រុងយេរូសាឡឹមនឹងធ្វើឲ្យយើង សប្បាយរីករាយ ប្រជាជនរបស់យើងក៏ធ្វើឲ្យយើងរីករាយ ក្នុងទីក្រុង គេលែងឮសូរសម្រែកយំសោកទៀតហើយ នៅក្រុងនោះ ក៏លែងមានទារករស់បានតែ បួនដប់ថ្ងៃទៀតដែរ ប្រជាជនទាំងអស់សុទ្ធតែមានអាយុវែង អ្នកដែលស្លាប់ក្មេងជាងគេ មានអាយុយ៉ាងហោចណាស់មួយរយឆ្នាំ រីឯមនុស្សដែលរស់បានត្រឹមតែមួយរយឆ្នាំ គេចាត់ទុកថាជាអ្នកត្រូវបណ្ដាសា។ ពេលនោះ គេនឹងសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ គេដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ គឺគេមិនសង់ផ្ទះឲ្យអ្នកផ្សេងមកនៅ គេមិនដាំដំណាំទុកឲ្យអ្នកផ្សេង បរិភោគផលឡើយ ដ្បិតប្រជារាស្ត្ររបស់យើងនឹងមានអាយុវែង ដូចអាយុដើមឈើធំៗ អស់អ្នកដែលយើងជ្រើសរើស នឹងប្រើប្រាស់អ្វីៗដែលខ្លួនបានបង្កបង្កើត ។
អាន អេសាយ 65
ស្ដាប់នូវ អេសាយ 65
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 65:17-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ