អេសាយ 63:16-17

អេសាយ 63:16-17 គខប

បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​ពិត​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។ លោក​អប្រាហាំ​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ លោក​អ៊ីស្រា‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ ព្រះអង្គ​ថា​ជា​ព្រះ​ដែល​លោះ​យើង​ខ្ញុំ។ ព្រះ‌អម្ចាស់​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះអង្គ បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ឆ្ងាយ​ពី​មាគ៌ា របស់​ព្រះអង្គ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ មាន​ចិត្ត​រឹង‌រូស​មិន​ព្រម​គោរព​កោត​ខ្លាច ព្រះអង្គ​ដូច្នេះ? សូម​យាង​មក​វិញ សូម​រក​យុត្តិធម៌​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ និង​ជា​កុល‌សម្ព័ន្ធ​ផ្ទាល់​របស់​ព្រះអង្គ​ផង។