អេសាយ 6:1-5

អេសាយ 6:1-5 គខប

នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អ៊ូសៀស​សោយ​ទិវង្គត ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ជាយ​ព្រះ‌ភូសា​របស់​ព្រះអង្គ​លាត​ពេញ​ក្នុង​ព្រះ‌វិហារ។ នៅ​ពី​លើ​ព្រះអង្គ មាន​ពពួក​សេរភីម*។ សេរភីម​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សម្រាប់​បាំង​មុខ ស្លាប​ពីរ​សម្រាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សម្រាប់​ហើរ។ សេរភីម​ទាំង​នោះ​បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល! ផែនដី​ទាំង​មូល​ពោរ‌ពេញ​ទៅ​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ!»។ ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​កក្រើក​ទ្វារ​ព្រះ‌វិហារ ហើយ​មាន​ផ្សែង​ហុយ​ពេញ​ព្រះ‌ដំណាក់។ ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ* ហើយ​ខ្ញុំ​ក៏​រស់​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ព្រះ‌មហា‌ក្សត្រ ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសាយ 6:1-5