អេសាយ 58:10-11

អេសាយ 58:10-11 គខប

ប្រសិន​បើ​អ្នក​សុខ​ចិត្ត​បេះ​អាហារ​ពី​មាត់​ខ្លួន យក​ទៅ​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លាន ប្រសិន​បើ​អ្នក​យក​ម្ហូប​អាហារ ទៅ​ចម្អែត​មនុស្ស​ទុគ៌ត នោះ​ពន្លឺ​របស់​អ្នក​នឹង​ចែង​ចាំង​ក្នុង​ទី​ងងឹត ហើយ​ភាព​ងងឹត​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​ភ្លឺ ដូច​ពន្លឺ​ថ្ងៃ​ត្រង់​ដែរ។ ព្រះ‌អម្ចាស់​នឹង​ដឹក​នាំ​អ្នក​ជានិច្ច ទោះ​បី​អ្នក​ដើរ​នៅ​ក្នុង​វាល​ហួត‌ហែង​ក្ដី ក៏​ព្រះអង្គ​ប្រទាន​អាហារ​ដ៏​បរិបូណ៌​ឲ្យ​អ្នក និង​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង​មាំ‌មួន។ អ្នក​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ ដែល​សម្បូណ៌​ទៅ​ដោយ​ទឹក ឬ​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង។