អេសាយ 55:8-12

អេសាយ 55:8-12 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: គំនិត​យើង​ខុស​ប្លែក​ពី​គំនិត​អ្នក​រាល់​គ្នា រីឯ​របៀប​ដែល​យើង​ប្រព្រឹត្ត ក៏​ខុស​ប្លែក​ពី របៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដែរ។ មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា របៀប​ដែល​យើង​ប្រព្រឹត្ត​ក៏​ខុស​ប្លែក​ពី បៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​គំនិត​របស់​យើង​ក៏​ខុស​ប្លែក​ពី គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក ស្រោច​ស្រព​ផែនដី។ ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង បង្កើត​ភោគ​ផល ផ្ដល់​ពូជ​សម្រាប់​អ្នក​សាប​ព្រោះ និង​ផ្ដល់​អាហារ​ឲ្យ​គេ​បរិភោគ។ រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេច តាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​ឲ្យ​មក​ធ្វើ រួច​រាល់​សព្វ​គ្រប់។ ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ចេញ​មក ប្រកប​ដោយ​អំណរ​សប្បាយ យើង​នឹង​ដឹក​នាំ​អ្នក​យ៉ាង​សុខ‌សាន្ត។ ពេល​នោះ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាល ក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។

Verse Image for អេសាយ 55:8-12

អេសាយ 55:8-12 - ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
គំនិត​យើង​ខុស​ប្លែក​ពី​គំនិត​អ្នក​រាល់​គ្នា
រីឯ​របៀប​ដែល​យើង​ប្រព្រឹត្ត ក៏​ខុស​ប្លែក​ពី
របៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដែរ។
មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា
របៀប​ដែល​យើង​ប្រព្រឹត្ត​ក៏​ខុស​ប្លែក​ពី
បៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត
ហើយ​គំនិត​របស់​យើង​ក៏​ខុស​ប្លែក​ពី
គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។
ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក
ស្រោច​ស្រព​ផែនដី។
ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ
ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង
បង្កើត​ភោគ​ផល ផ្ដល់​ពូជ​សម្រាប់​អ្នក​សាប​ព្រោះ
និង​ផ្ដល់​អាហារ​ឲ្យ​គេ​បរិភោគ។
រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ
គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង
នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ
ដរាប​ណា​ទាល់​តែ​បាន​សម្រេច
តាម​បំណង​របស់​យើង​ជា​មុន​សិន
គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​ឲ្យ​មក​ធ្វើ
រួច​រាល់​សព្វ​គ្រប់។
ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ចេញ​មក
ប្រកប​ដោយ​អំណរ​សប្បាយ
យើង​នឹង​ដឹក​នាំ​អ្នក​យ៉ាង​សុខ‌សាន្ត។
ពេល​នោះ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ
ហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាល
ក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសាយ 55:8-12