ស្វាមីរបស់អ្នក គឺព្រះអង្គដែលបានបង្កើតអ្នក! ព្រះអង្គមានព្រះនាមថា «ព្រះអម្ចាស់នៃពិភពទាំងមូល»។ ព្រះដែលបានលោះអ្នកមកនោះ គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះនាមថា «ព្រះជាម្ចាស់នៃផែនដីទាំងមូល»។ អ្នកប្រៀបដូចជាស្ត្រីដែលប្ដីបោះបង់ចោល ហើយកើតទុក្ខក្រៀមក្រំ តែឥឡូវនេះ ព្រះអម្ចាស់ត្រាស់ហៅអ្នក ឲ្យវិលមកវិញហើយ។ ព្រះរបស់អ្នកមានព្រះបន្ទូលថា: “បុរសពុំអាចបោះបង់ចោលភរិយាដែល ខ្លួនរៀបការកាលពីនៅវ័យក្មេងបានឡើយ”។ យើងបានបោះបង់អ្នកមួយភ្លែតមែន តែយើងនឹងទទួល អ្នកមកវិញ ដោយចិត្តអាណិតអាសូរពន់ពេកណាស់។ យើងបានខឹងសម្បារនឹងអ្នក ព្រមទាំងគេចមុខចេញពីអ្នកមួយរយៈមែន ប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នក ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលលោះអ្នកមកវិញ។
អាន អេសាយ 54
ស្ដាប់នូវ អេសាយ 54
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 54:5-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ