អេសាយ 52
52
ព្រះជាម្ចាស់នឹងលើកក្រុងយេរូសាឡឹមឡើងវិញ
1 #
វវ. ២១.២, ២៧ ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង
ចូរក្រោកឡើង សម្តែងឫទ្ធិ។
យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ
ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់
ដ៏ល្អប្រណីត
ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ
នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។
2យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក
ចូរក្រោកមកអង្គុយនៅកន្លែងដើម
របស់អ្នកវិញ!
ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ
ចូរស្រាយចំណងចេញពីកអ្នកទៅ!
3 ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គបានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ព្រះអង្គក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។ 4ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ពីដំបូង ប្រជារាស្ត្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប នៅទីបញ្ចប់ជនជាតិអាស្ស៊ីរីធ្វើបាបពួកគេយ៉ាងសែនឃោរឃៅ។ 5#រ៉ូម. ២.២៤ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេយកប្រជាជនរបស់យើងទៅ ដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេនាំគ្នាប្រមាថឈ្មោះយើងជារៀងរាល់ថ្ងៃ។ 6ហេតុនេះ នៅថ្ងៃនោះ ប្រជារាស្ត្ររបស់យើងនឹងដឹងថា យើងជានរណា គេនឹងទទួលស្គាល់ថា គឺយើងដែលនិយាយថា យើងមកដល់ហើយ។
ដំណឹងល្អអំពីសេចក្ដីសុខសាន្ត
7 #
ណហ. ១.១៥; រ៉ូម. ១០.១៥; អភ. ៦.១៥ អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក
ប្រសើររុងរឿងណាស់ហ្ន៎
គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត!#៥២.៧ សូមប្រៀបធៀបជាមួយ ណហ. ២.១; អភ. ៦.១៥។ ដើមខ ៧ មានដកស្រង់នៅ រ៉ូម ១០.១៥។
គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ
គេពោលមកកាន់ក្រុងស៊ីយ៉ូនថា
“ព្រះរបស់អ្នកសោយរាជ្យហើយ!”។
8នេះជាសំឡេងរបស់អ្នកយាមក្រុង!
ពួកគេបន្លឺសំឡេងឡើង
និងស្រែកហ៊ោរួមជាមួយគ្នា
ដ្បិតពួកគេឃើញព្រះអម្ចាស់យាងត្រឡប់មក
ក្រុងស៊ីយ៉ូនវិញ ដោយផ្ទាល់នឹងភ្នែក។
9គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ
ចូរស្រែកហ៊ោរួមជាមួយគ្នា
ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជាជនរបស់ព្រះអង្គ
ព្រះអង្គលោះក្រុងយេរូសាឡឹមមកវិញហើយ!
10 ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធ
របស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ
មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី
នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
11 #
២ករ. ៦.១៧
អ្នករាល់គ្នាដែលកាន់គ្រឿងសម្ភារៈ
របស់ព្រះអម្ចាស់
ចូរនាំគ្នាចាកចេញពីទីនេះទៅ
កុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ!#៥២.១១ សូមប្រៀបធៀបជាមួយ ២ករ. ៦.១៧។
ចូរចាកចេញពីក្រុងបាប៊ីឡូននេះ
ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ!
12អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេ
ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ
ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល
គង់នៅមុខ និងគង់នៅពីក្រោយអ្នករាល់គ្នា
ដើម្បីការពារអ្នក។
ទុក្ខលំបាកនៃអ្នកបម្រើរបស់ព្រះអម្ចាស់
13 ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើន
មានឋានៈខ្ពង់ខ្ពស់
និងត្រូវគេលើកតម្កើងយ៉ាងឧត្ដុង្គឧត្ដមបំផុត។
14កាលពីមុន ពេលមហាជនឃើញលោក
គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង
ព្រោះគេមើលមុខលោកលែងស្គាល់
លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។
15 #
រ៉ូម. ១៥.២១
តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញលោក
ហើយនាំគ្នាស្ងើចសរសើរ
ស្ដេចជាច្រើននឹងនៅស្ងៀមស្ងាត់
ដ្បិតស្ដេចទាំងនោះនឹងឃើញហេតុការណ៍
ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់
ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗ
ដែលគេមិនធ្លាប់ឮពីមុនមក។#៥២.១៥ ចុងខ ១៥ សូមប្រៀបធៀបជាមួយ រ៉ូម ១៥.២១។
ទើបបានជ្រើសរើសហើយ៖
អេសាយ 52: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.