អេសាយ 46:8-11

អេសាយ 46:8-11 គខប

អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​បះ‌បោរ​អើយ ចូរ​នឹក​ចាំ​អំពី​ការ​នេះ ចូរ​ភ្ញាក់​រឭក ហើយ​រិះគិត​ពិចារណា​ឡើង។ ចូរ​នឹក​ចាំ​អំពី​ព្រឹត្តិ‌ការណ៍ ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង ហើយ​ដឹង​ថា យើង​ជា​ព្រះ‌ជាម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ទេ យើង​ជា​ព្រះ‌ជាម្ចាស់ គ្មាន​អ្វី​ផ្សេង​ទៀត​អាច​ផ្ទឹម​ស្មើ នឹង​យើង​បាន​ឡើយ។ យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូង នូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់ នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គម្រោង‌ការ​របស់​យើង មុខ​ជា​បាន​សម្រេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។ យើង​ហៅ​សត្វ​ត្មាត​មួយ​ពី​ទិស​ខាង​កើត គឺ​បុរស​ម្នាក់​ពី​ស្រុក​ឆ្ងាយ​ដែល​នឹង​សម្រេច​តាម គម្រោង‌ការ​របស់​យើង។ អ្វី​ដែល​យើង​និយាយ យើង​នឹង​ធ្វើ​ឲ្យ​សម្រេច​ជា​រូប​រាង អ្វី​ដែល​យើង​គិត‌គូរ យើង​មុខ​ជា​ធ្វើ​មិន​ខាន។