អេសាយ 44:21-23

អេសាយ 44:21-23 គខប

អ៊ីស្រា‌អែល​ដែល​ជា​កូន​ចៅ​យ៉ាកុប​អើយ ចូរ​ចង​ចាំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​បង្កើត​អ្នក ដើម្បី​ឲ្យ​បម្រើ​យើង អ៊ីស្រា‌អែល​អើយ យើង​នឹង​មិន​បំភ្លេច​អ្នក​ចោល​ឡើយ! យើង​លុប​បំបាត់​ទោស និង​កំហុស​របស់​អ្នក ដូច​ពពក​រសាត់​បាត់​ទៅ ចូរ​វិល​ត្រឡប់​មក​រក​យើង​វិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។ ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​អន្តរា‌គមន៍​ហើយ ទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​របស់ លោក​យ៉ាកុប​ហើយ ព្រះអង្គ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។