អេសាយ 42:16-17

អេសាយ 42:16-17 គខប

យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវ ដែល​គេ​ពុំ​ស្គាល់ យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវ ដែល​គេ​ពុំ​ធ្លាប់​ដើរ យើង​នឹង​ប្ដូរ​ភាព​ងងឹត ឲ្យ​ទៅ​ជា​ពន្លឺ​នៅ​មុខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​រដិប‌រដុប ប្រែ​ទៅ​ជា​ផ្លូវ​រាប​ស្មើ។ យើង​ពិត​ជា​ធ្វើ​ដូច្នោះ​មែន គឺ​យើង​នឹង​សម្រេច​ការ​ទាំង​នោះ​ពុំ‌ខាន។ រីឯ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែង‌ក្លាយ ហើយ​ហៅ​រូប​បដិមា​ថា​ជា​ព្រះ​របស់​ខ្លួន មុខ​ជា​ដក​ខ្លួន​ថយ និង​ត្រូវ​អាម៉ាស់។