អេសាយ 41:9-14

អេសាយ 41:9-14 គខប

យើង​បាន​ដឹក​ដៃ​អ្នក ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី យើង​បាន​ហៅ​អ្នក​ពី​ស្រុក​ចុង​កាត់​មាត់‌ញក​មក យើង​បាន​និយាយ​ទៅ​កាន់​អ្នក​ថា: អ្នក​ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើស យើង​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ! កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នក កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ យើង​ជា​ព្រះ​របស់​អ្នក យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សម្តែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។ ពួក​ចង​កំហឹង​នឹង​អ្នក មុខ​ជា​ត្រូវ​អាម៉ាស់ និង​បាក់​មុខ ពួក​ប្រឆាំង​នឹង​អ្នក មុខ​ជា​វិនាស​បាត់​បង់ និង​រលាយ​សូន្យ​ទៅ។ អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក ប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយ យើង​ប្រាប់​អ្នក​ថា: កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ! កូន​ចៅ​យ៉ាកុប! ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ! អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែន តែ​កុំ​ភ័យ​ខ្លាច​អ្វី យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

Verse Image for អេសាយ 41:9-14

អេសាយ 41:9-14 - យើង​បាន​ដឹក​ដៃ​អ្នក
ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី
យើង​បាន​ហៅ​អ្នក​ពី​ស្រុក​ចុង​កាត់​មាត់‌ញក​មក
យើង​បាន​និយាយ​ទៅ​កាន់​អ្នក​ថា:
អ្នក​ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើស
យើង​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ!
កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នក
កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ
យើង​ជា​ព្រះ​របស់​អ្នក
យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង
យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក
យើង​នឹង​សម្តែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។
ពួក​ចង​កំហឹង​នឹង​អ្នក
មុខ​ជា​ត្រូវ​អាម៉ាស់ និង​បាក់​មុខ
ពួក​ប្រឆាំង​នឹង​អ្នក មុខ​ជា​វិនាស​បាត់​បង់
និង​រលាយ​សូន្យ​ទៅ។
អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក
តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ
ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក
ប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់
ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក
យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយ
យើង​ប្រាប់​អ្នក​ថា:
កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ!
កូន​ចៅ​យ៉ាកុប!
ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ!
អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែន
តែ​កុំ​ភ័យ​ខ្លាច​អ្វី
យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
យើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេសាយ 41:9-14