អេសាយ 41:10-13

អេសាយ 41:10-13 គខប

កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នក កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ យើង​ជា​ព្រះ​របស់​អ្នក យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សម្តែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។ ពួក​ចង​កំហឹង​នឹង​អ្នក មុខ​ជា​ត្រូវ​អាម៉ាស់ និង​បាក់​មុខ ពួក​ប្រឆាំង​នឹង​អ្នក មុខ​ជា​វិនាស​បាត់​បង់ និង​រលាយ​សូន្យ​ទៅ។ អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក ប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយ យើង​ប្រាប់​អ្នក​ថា: កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ!