អេសាយ 40:6-9

អេសាយ 40:6-9 គខប

មាន​សំឡេង​មួយ​បង្គាប់​ថា៖ «ចូរ​ស្រែក​ប្រកាស​ចុះ!» សំឡេង​មួយ​ទៀត​សួរ​ថា៖ «តើ​ឲ្យ​ខ្ញុំ​ស្រែក​ប្រកាស​អំពី​រឿង​អ្វី?»។ «មនុស្ស​លោក​ប្រៀប​ដូច​ជា​ស្មៅ រីឯ​អំពើ​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​ដូច​ជា​ផ្កា​ដែល​ដុះ​តាម​វាល​ស្មៅ។ នៅ​ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើ ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន​ដែរ។ ប្រជា‌រាស្ត្រ​នេះ​ប្រៀប​បាន​នឹង​ស្មៅ។ ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច»។ ក្រុង​ស៊ីយ៉ូន​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់! ក្រុង​យេរូ‌សាឡឹម​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ! ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា: មើល​ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា!