អេសាយ 40:10-11

អេសាយ 40:10-11 គខប

មើល​ហ្ន៎ ព្រះ‌ជា‌អម្ចាស់​យាង​មក ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​យាង​មក​ប្រកប​ដោយ​ព្រះ‌បារមី ដើម្បី​គ្រង​រាជ្យ។ ព្រះអង្គ​នាំ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​លោះ មក​ជា​មួយ ពួក​គេ​នាំ​គ្នា​ដើរនៅ​ខាង​មុខ​ព្រះអង្គ។ ព្រះអង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀម ព្រះអង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរា ហើយ​ព្រះអង្គ​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។