អេសាយ 38:15-17

អេសាយ 38:15-17 គខប

តើ​ខ្ញុំ​អាច​ថ្លែង​ដូច​ម្ដេច? តើ​ខ្ញុំ​ទូល​ទៅ​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ? ព្រះអង្គ​ទេ​តើ​ដែល​បាន​ធ្វើ ឲ្យ​ការណ៍​នេះ​កើត​ឡើង ខ្ញុំ​មាន​ចិត្ត​ជូរ​ចត់​ជា​ខ្លាំង ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​លក់​ឡើយ។ ព្រះ‌អម្ចាស់​អើយ មនុស្ស​មាន​ជីវិត ដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ ទូលបង្គំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ក៏​ដោយ‌សារ​តែ​ព្រះ‌ហឫទ័យ​សប្បុរស​នេះ​ដែរ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ មាន​កម្លាំង និង​មាន​ជីវិត​ឡើង​វិញ។ ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ទូលបង្គំ ប្រែ​មក​ជា​ចិត្ត​ដ៏​សុខ‌សាន្ត ដ្បិត​ព្រះអង្គ​ផ្ទាល់​សព្វ ព្រះ‌ហឫទ័យ​ស្រង់​ជីវិត​ទូលបង្គំ ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ ព្រះអង្គ​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ទូលបង្គំ ទៀត​ហើយ។