អេសាយ 30:18-19

អេសាយ 30:18-19 គខប

ប៉ុន្តែ ព្រះ‌អម្ចាស់​រង់‌ចាំ​ពេល​ដែល​ព្រះអង្គ ត្រូវ​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​ក្រោក​ឡើង ដើម្បី​បង្ហាញ ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​សុចរិត។ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ ប្រាកដ​ជា​មាន​សុភមង្គល​ពុំ‌ខាន។ ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​នឹង​លែង​យំ​សោក​ទៀត​ហើយ! ពេល​ណា​អ្នក​ស្រែក​ហៅ​រក​ព្រះអង្គ ព្រះអង្គ​នឹង​ប្រណី​សន្ដោស ពេល​ណា​ព្រះអង្គ​ឮ​សំឡេង​អ្នក ព្រះអង្គ​នឹង​ឆ្លើយ​តប​មក​អ្នក​ជា​មិន​ខាន។