អេសាយ 20

20
ទី​សម្គាល់​របស់​ព្យាការី​អេសាយ​ស្ដី​អំពី​ជ័យ‌ជម្នះ​របស់​ជន‌ជាតិ​អាស្ស៊ីរី​លើ​ជន‌ជាតិ​អេស៊ីប
1នៅ​គ្រា​ដែល​មេ‌ទ័ព​របស់​ជន‌ជាតិ​អាស្ស៊ីរី​វាយ​ដណ្ដើម​យក​បាន​ក្រុង​អាស‌ដូឌ តាម​បញ្ជា​របស់​ព្រះ‌ចៅ​សើកុន ជា​ស្ដេច​ស្រុក​អាស្ស៊ីរី 2ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស​ថា៖ «ចូរ​ស្រាយ​បាវ​ដែល​អ្នក​ស្លៀក​ជាប់​នឹង​ចង្កេះ និង​ដោះ​ស្បែក​ជើង​ចេញ​ទៅ»។ លោក​អេសាយ​ធ្វើ​តាម គឺ​លោក​ដើរ​ខ្លួន​ទទេ ហើយ​ក៏​មិន​ពាក់​ស្បែក​ជើង​ដែរ។ 3ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អេសាយ​ជា​អ្នក​បម្រើ​របស់​យើង ដើរ​ខ្លួន​ទទេ ហើយ​ឥត​ពាក់​ស្បែក​ជើង​ដូច្នេះ ទុក​ជា​ទី​សម្គាល់ និង​ជា​ប្រផ្នូល​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​អេត្យូ‌ពី ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ទៀត 4គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី​នឹង​ចាប់​អ្នក​ស្រុក​អេស៊ីប​នាំ​ទៅ​ជា​ឈ្លើយ​សឹក ព្រម​ទាំង​ជន្លៀស​អ្នក​ស្រុក​អេត្យូ‌ពី​ទាំង​ក្មេង​ទាំង​ចាស់​យក​ទៅ​ដែរ ពួក​គេ​នឹង​ចេញ​ទៅ​ខ្លួន​ទទេ ឥត​ពាក់​ស្បែក​ជើង គឺ​នៅ​អាក្រាត។ ជន‌ជាតិ​អេស៊ីប​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង! 5ពេល​នោះ អស់​អ្នក​ដែល​យក​ស្រុក​អេត្យូ‌ពី​ធ្វើ​ជា​បង្អែក និង​អស់​អ្នក​ដែល​យក​ស្រុក​អេស៊ីប​ធ្វើ​ជា​ទី​ពឹង មុខ​ជា​ត្រូវ​អស់​សង្ឃឹម និង​ខក​ចិត្ត​មិន​ខាន។ 6នៅ​ពេល​នោះ ប្រជា‌ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​នេះ នឹង​នាំ​គ្នា​ពោល​ថា៖ “មើល៍ ស្រុក​ដែល​យើង​ចាត់​ទុក​ជា​ទី​សង្ឃឹម ជា​ជម្រក​សម្រាប់​រត់​ទៅ​ជ្រក​កោន ដើម្បី​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី ធ្លាក់​ដល់​កម្រិត​ហ្នឹង​ទៅ​ហើយ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​រួច​ខ្លួន​បាន?”»។

ទើបបានជ្រើសរើសហើយ៖

អេសាយ 20: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល