នៅថ្ងៃនោះ មនុស្សនឹងផ្ចង់ចិត្តទៅរកព្រះដែលបានបង្កើតខ្លួនមក ភ្នែករបស់គេសម្លឹងឆ្ពោះទៅព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។ គេលែងផ្ដោតអារម្មណ៍ទៅរកអាសនៈ ដែលដៃរបស់ខ្លួនបានធ្វើនោះទៀតហើយ គេក៏លែងសម្លឹងមើលទៅស្តូបព្រះអាសេរ៉ា ឬអាសនៈសម្រាប់ដុតគ្រឿងក្រអូប ដែលដៃរបស់គេបានសង់ឡើងនោះទៀតដែរ។ នៅថ្ងៃនោះ ទីក្រុងរបស់គេដែលមានកំពែងរឹងមាំ នឹងត្រូវបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ ដូចក្រុងនានា ដែលជនជាតិហេវី និងជនជាតិអាម៉ូរី បោះបង់ចោលនៅមុខជនជាតិអ៊ីស្រាអែល គឺឥតមានសល់អ្វីឡើយ ។ អ៊ីស្រាអែលអើយ អ្នកបានបំភ្លេចព្រះជាម្ចាស់ ដែលជាព្រះសង្គ្រោះរបស់អ្នក អ្នកពុំបាននឹកឃើញព្រះ ដែលជាកំពែងការពារអ្នកទេ។ ហេតុនេះហើយបានជាអ្នកដាំដំណាំ សម្រាប់ថ្វាយជាសក្ការៈដល់ព្រះដទៃ។ នៅថ្ងៃដែលអ្នកដាំដំណាំ អ្នកបានធ្វើឲ្យដំណាំនោះដុះឡើង។ នៅព្រឹកដែលអ្នកព្រោះគ្រាប់ពូជទៅ វាក៏ចេញផ្កាភ្លាម។ ប៉ុន្តែ ពេលចម្រូតមកដល់ គ្មានផលអ្វីសោះ ផ្ទុយទៅវិញ មានតែការឈឺចាប់ គ្មានអ្វីព្យាបាលឲ្យជាបានទេ។ មានឮស្នូរសន្ធឹកប្រជាជនដ៏ច្រើនឥតគណនា ប្រៀបបាននឹងស្នូរសន្ធឹកមហាសាគរ និងឮស្នូរសំឡេងសាសន៍ទាំងឡាយ គគ្រឹកគគ្រេងដូចរលកសមុទ្រ សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង ប៉ុន្តែ ព្រះអម្ចាស់គំរាមពួកគេ ហើយពួកគេក៏រត់ចេញឆ្ងាយ ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ ផាត់បាត់អស់ទៅ និងដូចលម្អងផ្កា ដែលត្រូវខ្យល់កួចយកទៅដែរ។ នៅពេលល្ងាច ពួកគេភ័យញ័ររន្ធត់ មុនពេលថ្ងៃរះ ពួកគេវិនាសសូន្យអស់ទៅ។ នេះហើយជាទុក្ខទោសរបស់ពួកអ្នកដែលប្លន់ និងរឹបអូសយកទ្រព្យសម្បត្តិរបស់យើង។
អាន អេសាយ 17
ស្ដាប់នូវ អេសាយ 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 17:7-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ