អ្នកណាបង្កើតច្បាប់អយុត្តិធម៌ ហើយចេញបទបញ្ជា ដើម្បីជិះជាន់ប្រជាជន អ្នកនោះនឹងត្រូវវេទនាជាពុំខាន។ ពួកគេឃាត់ជនក្រីក្រមិនឲ្យរកយុត្តិធម៌ ហើយបំបិទសិទ្ធិរបស់ជនទុគ៌តក្នុងចំណោម ប្រជារាស្ត្ររបស់យើង! ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយ ហើយប្លន់យកអ្វីៗទាំងអស់ពីក្មេងកំព្រា។ ពេលព្រះអម្ចាស់ដាក់ទោស គឺពេលព្រះអង្គធ្វើឲ្យមានខ្យល់ ព្យុះសង្ឃរាពីស្រុកឆ្ងាយបក់បោកមក តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់ទៅរកជំនួយពីនរណា? តើអ្នករាល់គ្នានឹងយកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នាទៅទុកនៅឯណា? គឺអ្នករាល់គ្នាត្រូវតែជាប់ជាឈ្លើយសឹក ឬស្លាប់ដោយមុខដាវប៉ុណ្ណោះ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។
អាន អេសាយ 10
ស្ដាប់នូវ អេសាយ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 10:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ