ហូសេ 5:13-15

ហូសេ 5:13-15 គខប

អេប្រាអ៊ីម​ឃើញ​រោគ​របស់​ខ្លួន យូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរ ដូច្នេះ អេប្រាអ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះចៅ​អធិរាជ ប៉ុន្តែ ស្ដេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នា ឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នា ឲ្យ​ជា​សះ​បាន​ឡើយ។ យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ រួច​យើង​ចាក​ចេញ​ទៅ ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។ យើង​នឹង​វិល​ទៅ​ដំណាក់​របស់​យើង​វិញ រហូត​ទាល់​តែ​ពួក​គេ​សារភាព​ថា​ខ្លួន​ខុស ហើយ​ស្វែង​រក​យើង។ នៅ​ពេល​មាន​អាសន្ន ពួក​គេ​នឹង​វិល​មក​រក​យើង​វិញ​ជា​មិន​ខាន។