ពីដើម ប្រជាជនអ៊ីស្រាអែល ប្រៀបដូចជាចម្ការទំពាំងបាយជូរ ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ ប៉ុន្តែ ផ្លែចម្រើនឡើងយ៉ាងណា ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ ក៏កើនឡើងច្រើនយ៉ាងនោះដែរ។ ស្រុករបស់គេកាន់តែល្អយ៉ាងណា គេក៏តុបតែងស្តូបសម្រាប់ព្រះក្លែងក្លាយ កាន់តែល្អឡើងៗយ៉ាងនោះដែរ។ ដោយពួកគេមានចិត្តមិនស្មោះ ពួកគេត្រូវតែទទួលទោស គឺព្រះអម្ចាស់នឹងផ្ដួលរំលំអាសនៈរបស់ពួកគេ ព្រមទាំងកម្ទេចស្តូបរបស់ពួកគេទៀតផង។ ឥឡូវនេះ ពួកគេនិយាយគ្នាថា: «យើងគ្មានស្ដេចទេ ព្រោះយើងមិនបាន គោរពកោតខ្លាចព្រះអម្ចាស់។ (ប៉ុន្តែ ប្រសិនបើយើងមានស្ដេច តើស្ដេចអាចជួយយើងបានឬទេ?)»។ ពួកគេពោលពាក្យឥតបានការ និយាយស្បថបំពាន ហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។ ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹង ពន្លកតិណជាតិមានជាតិពុល ដុះនៅតាមចម្ការដែលគេភ្ជួររាស់។
អាន ហូសេ 10
ស្ដាប់នូវ ហូសេ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 10:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ