ហេប្រឺ 5:11-14

ហេប្រឺ 5:11-14 គខប

ត្រង់​ចំណុច​នេះ យើង​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ជា​សេចក្ដី​ដែល​ពិបាក​ពន្យល់ ព្រោះ​បងប្អូន​បែរ​ជា​ក្រ​នឹង​យល់។ តាម​ពិត បងប្អូន​គួរ​តែ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ក៏​ប៉ុន្តែ បងប្អូន​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​អំពី​សេចក្ដី​ខ្លះៗ ដែល​នៅ​ខាង​ដើម​ដំបូង​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឡើង​វិញ បងប្អូន​បែរ​ជា​ត្រូវ​ការ​ទឹក​ដោះ គឺ​មិន​មែន​ត្រូវ​ការ​អាហារ​រឹង​ទេ។ អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ ពុំ​អាច​យល់​ការ​ប្រៀន‌ប្រដៅ​អំពី​សេចក្ដី​សុចរិត ឡើយ ព្រោះ​គេ​នៅ​ជា​កូន​ខ្ចី។ មាន​តែ​មនុស្ស​ពេញ​វ័យ ប៉ុណ្ណោះ ដែល​អាច​ទទួល​អាហារ​រឹង​បាន ព្រោះ​គេ​ធ្លាប់​មាន​ការ​ពិសោធ ចេះ​វែក‌ញែក ស្គាល់​ល្អ ស្គាល់​អាក្រក់។