ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលថាឲ្យយើងចូលទៅសម្រាកជាមួយព្រះអង្គនោះ នៅស្ថិតស្ថេរនៅឡើយ ដូច្នេះ យើងត្រូវភ័យខ្លាច ក្រែងលោមានបងប្អូនណាម្នាក់នឹកស្មានថាខ្លួនចូលទៅមិនទាន់ ដ្បិតយើងក៏បានទទួលដំណឹងល្អ*ដូចពួកគេដែរ។ ប៉ុន្តែ ព្រះបន្ទូលដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះព្រះបន្ទូលដែលគេបានឮនោះពុំបានជ្រួតជ្រាបចូលក្នុងចិត្តគេ ដោយជំនឿឡើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយព្រះអង្គហើយ។ ពិតមែនហើយ ព្រះជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះអង្គ តាំងពីកំណើតពិភពលោកមកម៉្លេះ ដ្បិតមានចែងទុកត្រង់វគ្គមួយស្ដីអំពីថ្ងៃទីប្រាំពីរថាៈ ព្រះជាម្ចាស់បង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីរ រួចព្រះអង្គក៏សម្រាក ។ ក្នុងអត្ថបទគម្ពីរខាងលើនេះមានចែងសាជាថ្មីថា: «ពួកគេនឹងមិនបានចូលទៅសម្រាកជាមួយយើងជាដាច់ខាត»។ ព្រះជាម្ចាស់បានតម្រូវឲ្យអ្នកខ្លះចូលទៅសម្រាក ក៏ប៉ុន្តែ ដោយអស់អ្នកដែលទទួលដំណឹងល្អពីមុនមិនបានចូល ព្រោះគេមិនស្ដាប់បង្គាប់ ព្រះអង្គក៏កំណត់យក“ថ្ងៃនេះ”មួយទៀត គឺព្រះអង្គមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌជាយូរអង្វែងក្រោយមកទៀត ដូចមានចែងទុកនៅខាងលើនេះស្រាប់ថា: «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសឡើយ»។ ប្រសិនបើលោកយ៉ូស្វេនាំប្រជារាស្ដ្រឲ្យបានសម្រាកមែន ក្រោយមកទៀតនោះ ព្រះជាម្ចាស់មុខជាពុំមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។ ដូច្នេះ ព្រះជាម្ចាស់បានតម្រូវទុកឲ្យមានថ្ងៃសម្រាកមួយទៀត សម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គ ដូចព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរដែរ ដ្បិតអ្នកណាចូលទៅសម្រាកជាមួយព្រះជាម្ចាស់ អ្នកនោះបានបង្ហើយកិច្ចការរបស់ខ្លួន ដូចព្រះជាម្ចាស់បង្ហើយកិច្ចការរបស់ព្រះអង្គដែរ។ ហេតុនេះ យើងត្រូវតែខ្នះខ្នែងចូលទៅរកសម្រាកជាមួយព្រះអង្គនោះវិញ កុំឲ្យមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតម្រាប់តាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស។ គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។ ដោយយើងមានមហាបូជាចារ្យ*មួយរូបដ៏ប្រសើរឧត្ដម ដែលបានយាងកាត់ស្ថានបរមសុខ* គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះឲ្យបានមាំមួន ដ្បិតយើងមានមហាបូជាចារ្យ ដែលអាចរួមសុខទុក្ខជាមួយយើង ជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ចំពូកដូចយើងដែរ តែព្រះអង្គមិនបានប្រព្រឹត្តអំពើបាបសោះឡើយ ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណ ទាំងទុកចិត្ត ដើម្បីឲ្យបានទទួលព្រះហឫទ័យមេត្តា និងព្រះគុណ ទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។
អាន ហេប្រឺ 4
ស្ដាប់នូវ ហេប្រឺ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហេប្រឺ 4:1-16
3 Days
If you’re tired, burnt out, doubting your faith, or wondering how to access God’s presence, this three-day Bible Plan is for you. Craig Groeschel, senior pastor of Life.Church, uses Hebrews 4 as a guide to finding rest, finding faith, and finding God. With short videos each day, Craig will guide you through three powerful Let Us invitations. Let’s start.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ