ហេប្រឺ 12:25-29

ហេប្រឺ 12:25-29 គខប

ចូរ​ប្រយ័ត្ន! បើ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​បងប្អូន សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់​នោះ​ឡើយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​ពាក្យ​មនុស្ស​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចំណង់​បើ​យើង​ផ្ទាល់ បើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ព្រះអង្គ ដែល​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង​ពី​ស្ថាន​បរម‌សុខ​វិញ នោះ​យើង​រឹត​តែ​ពុំ​អាច​គេច​ផុត​ពី​ទោស​ឡើយ។ ពី​ដើម ព្រះ‌សូរសៀង​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សន្យា​ថាៈ «ម្ដង​នេះ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​កក្រើក​មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ​ទេ គឺ​កក្រើក​ទាំង​ផ្ទៃ​មេឃ​ផង​ដែរ» ។ ពាក្យ«ម្ដង​នេះ​ទៀត»បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មក​នឹង​ត្រូវ​កក្រើក ហើយ​រលាយ​សូន្យ​អស់​ទៅ គឺ​មាន​តែ​អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ ដែល​នៅ​សល់។ ដោយ​យើង​បាន​ទទួល​ព្រះ‌រាជ្យ*​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ តាម​របៀប​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ ដោយ​ចិត្ត​គោរព​ប្រណិ‌ប័តន៍ និង​គោរព​កោត​ខ្លាច​ព្រះអង្គ ដ្បិត​ព្រះ​របស់​យើង​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ។