ខ្ញុំឃើញជំរំរបស់ជនជាតិគូសាន រលាយសូន្យ ជម្រករបស់ស្រុកម៉ាឌានត្រូវញ័រកក្រើក។ តើព្រះអម្ចាស់ខ្ញាល់នឹងទន្លេទាំងឡាយឬ? តើព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងក្លា ទាស់នឹងទន្លេ ព្រមទាំងសមុទ្រឬ? ព្រះអង្គយាងនៅលើពពក ដូចគេជិះសេះ និងរទេះចម្បាំង ទៅវាយយកជ័យជម្នះ។ ព្រះអង្គយឹតធ្នូរបស់ព្រះអង្គ ព្រះបន្ទូលដ៏ម៉ឺងម៉ាត់ ជាព្រួញរបស់ព្រះអង្គ។ - សម្រាក ព្រះអង្គធ្វើឲ្យដីប្រេះចេញពីគ្នា និងឲ្យទឹកទន្លេផុសចេញមក។ ភ្នំឃើញព្រះអង្គ នាំគ្នាភ័យញាប់ញ័រ ភ្លៀងក៏បង្អុរចុះមកដែរ មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យមានរលកធំៗ។ ក្រោមរស្មីនៃព្រួញ និងពន្លឺដ៏ចិញ្ចែងចិញ្ចាច នៃលំពែងរបស់ព្រះអង្គ ព្រះអាទិត្យ និងព្រះច័ន្ទឈប់នៅនឹងកន្លែង។ ព្រះអង្គយាងកាត់ផែនដី ទាំងព្រះពិរោធ ព្រះអង្គជាន់កម្ទេចប្រជាជាតិនានាទាំងខ្ញាល់។ ព្រះអង្គយាងចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ និងសង្គ្រោះស្ដេចដែលព្រះអង្គចាក់ប្រេងអភិសេក។ ព្រះអង្គប្រហារមេគ្រួសាររបស់មនុស្សអាក្រក់ ព្រះអង្គកម្ទេចពួកគេឲ្យវិនាសសូន្យ ទាំងអស់គ្នា។ - សម្រាក ព្រះអង្គប្រើព្រួញរបស់ពួកគេ ទម្លុះក្បាលមេដឹកនាំរបស់ពួកគេ នៅពេលអ្នកទាំងនោះលើកគ្នា ដូចខ្យល់ព្យុះ មកកម្ទេចខ្ញុំ ទាំងស្រែកហ៊ោយ៉ាងសប្បាយ ពួកគេពួនស្ទាក់ប្រហារជនទុគ៌ត។ ព្រះអង្គត្រួសត្រាយផ្លូវឲ្យសេះរបស់ព្រះអង្គ នៅក្នុងទឹកសមុទ្រ ដែលកំពុងតែកញ្ជ្រោលយ៉ាងខ្លាំង។ ខ្ញុំបានឮសូរសន្ធឹកនេះ ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកម្រើក ទន្ទឹងរង់ចាំថ្ងៃអាសន្ន គឺនៅពេលដែលពួកឈ្លានពាន លើកគ្នាមកប្រហារប្រជាជនរបស់យើង។ ដើមឧទុម្ពរលែងផ្កា ទំពាំងបាយជូរលែងមានផ្លែ ដើមអូលីវលែងផ្ដល់ប្រេង ស្រែចម្ការលែងផ្ដល់ភោគផលជាអាហារ លែងមានចៀមនៅតាមវាលស្មៅ ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។ រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយ ហើយមានអំណរដ៏លើសលុប ដោយព្រះជាម្ចាស់សង្គ្រោះខ្ញុំ។ ព្រះជាអម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំ ព្រះអង្គប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូស ព្រះអង្គប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។ ទំនុករបស់គ្រូចម្រៀង ប្រគំដោយតន្ត្រីដែលមានខ្សែ ។
អាន ហាបាគូក 3
ស្ដាប់នូវ ហាបាគូក 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហាបាគូក 3:7-19
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ