ព្រះនេត្ររបស់ព្រះអង្គបរិសុទ្ធពេក ព្រះអង្គទ្រាំទតមើលអំពើអាក្រក់មិនបានទេ ព្រះអង្គក៏ពុំអាចទតមើលការជិះជាន់បានដែរ។ ហេតុអ្វីបានជាព្រះអង្គទ្រាំទតមើលជនក្បត់ ហេតុអ្វីបានជាព្រះអង្គធ្វើព្រងើយ ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល សុចរិតជាងខ្លួន? ព្រះអង្គចាត់ទុកមនុស្សលោក ដូចត្រីនៅក្នុងសមុទ្រ ឬដូចសត្វលូនវារដែលគ្មានមេកើយ។ ប្រជាជនទាំងអស់ត្រូវខ្មាំងចាប់ ដូចត្រីជាប់សន្ទូច និងជាប់អួន។ ខ្មាំងបង់សំណាញ់ចាប់ពួកគេយកទៅ ទាំងមានអំណរសប្បាយដ៏លើសលុប។ ពេលនោះ ខ្មាំងធ្វើយញ្ញបូជាសែនអួនរបស់គេ និងច្រួចទឹកអប់សែនសំណាញ់របស់គេ ព្រោះគេបានអាហារឆ្ងាញ់យ៉ាងបរិបូណ៌ ដោយសារតែគ្រឿងឧបករណ៍ទាំងនោះ។ តើដល់ពេលណាទើបពួកគេឈប់ហូតដាវ ប្រហារជីវិតប្រជាជាតិនានាដោយឥតមេត្តា បែបនេះ?
អាន ហាបាគូក 1
ស្ដាប់នូវ ហាបាគូក 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហាបាគូក 1:13-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ