ហាបាគូក 1:1-5

ហាបាគូក 1:1-5 គខប

នេះ​ជា​សេចក្ដី​ប្រកាស ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​ព្យាការី​ហាបា‌គូក​ឃើញ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ។ ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ស្រែក​អង្វរ ព្រះអង្គ​ដល់​កាល​ណា​ទៀត បើ​ព្រះអង្គ​មិន​ស្ដាប់​ទូលបង្គំ​ដូច្នេះ? ទូលបង្គំ​ស្រែក​ទូល​ព្រះអង្គ​ស្ដី​អំពី អំពើ​ឃោរ‌ឃៅ​ដែល​ពួក​គេ​ប្រព្រឹត្ត ម្ដេច​ក៏​ព្រះអង្គ​មិន​សង្គ្រោះ​យើង​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឲ្យ​ទូលបង្គំ ឃើញ​តែ​អំពើ​អាក្រក់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឃើញ​ការ​សង្កត់‌សង្កិន ហើយ​នៅ​ស្ងៀម​ដូច្នេះ? នៅ​ជុំ‌វិញ​ទូលបង្គំ មាន​តែ​ការ​លួច​ប្លន់ អំពើ​ឃោរ‌ឃៅ និង​ការ​ប្ដឹង‌ផ្ដល់ ទាស់‌ទែង​គ្នា។ គ្មាន​នរណា​គោរព​ក្រឹត្យ‌វិន័យ រីឯ​យុត្តិធម៌ ក៏​គ្មាន​នរណា​ធ្វើ​តាម​ដែរ មនុស្ស​អាក្រក់​ឈ្នះ​មនុស្ស​សុចរិត ចៅ‌ក្រម​វិនិច្ឆ័យ​ទោស ដោយ​អយុត្តិ‌ធម៌។ «ចូរ​ក្រឡេក​មើល​ប្រជា‌ជាតិ​នានា ហើយ​នាំ​គ្នា​ងឿង‌ឆ្ងល់ ស្រឡាំង‌កាំង​ទៅ! ដ្បិត​ហេតុ‌ការណ៍​មួយ​កំពុង​តែ​កើត​មាន នៅ​ជំនាន់​អ្នក​រាល់​គ្នា។ ប្រសិន​បើ​គ្រាន់​តែ​ឮ​គេ​និយាយ នោះ​អ្នក​រាល់​គ្នា​រក​ជឿ​ពុំ​បាន​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហាបាគូក 1:1-5