នៅពេលល្ងាច ទេវតា*ទាំងពីរបានទៅដល់ក្រុងសូដុម។ លោកឡុតអង្គុយនៅមាត់ទ្វារក្រុង។ ពេលលោកឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួលដោយក្រាបចុះ ឱនមុខដល់ដី។ គាត់ពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលផ្ទះខ្ញុំប្របាទ ជាអ្នកបម្រើរបស់លោកសិន សូមលោកម្ចាស់លាងជើង ហើយស្នាក់នៅទីនេះមួយយប់ ចាំស្អែកសឹមបន្តដំណើរទៅមុខទៀតតាំងពីព្រលឹម»។ ទេវតាតបថា៖ «ទេ យប់នេះ យើងសម្រាកនៅតាមទីធ្លាក្រុងក៏បាន»។ ប៉ុន្តែ ដោយលោកឡុតចេះតែទទូចអង្វរខ្លាំងពេក ទេវតាទាំងពីរក៏ចូលទៅផ្ទះគាត់។ គាត់បានរៀបចំម្ហូបអាហារ និងឲ្យគេដុតនំប៉័ងឥតមេជូនទេវតា ទេវតាក៏បរិភោគ។ ពេលនោះ គេមិនទាន់ចូលដំណេកនៅឡើយទេ ស្រាប់តែមានអ្នកក្រុងនោះ គឺប្រុសៗនៅក្រុងសូដុមគ្រប់ៗគ្នា តាំងពីក្មេងរហូតដល់ចាស់ នាំគ្នាឡោមព័ទ្ធផ្ទះលោកឡុត។ គេស្រែកសួរលោកឡុតថា៖ «តើពួកអ្នកដែលចូលមកផ្ទះអ្នកឯងពីល្ងាចមិញនៅឯណា? ចូរឲ្យគេចេញមក! យើងនឹងរួមដំណេក ជាមួយពួកគេ»។
អាន លោកុប្បត្តិ 19
ស្ដាប់នូវ លោកុប្បត្តិ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 19:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ