លោកុប្បត្តិ 16:1-5

លោកុប្បត្តិ 16:1-5 គខប

លោក​ស្រី​សារ៉ាយ ជា​ភរិយា​របស់​លោក​អាប់រ៉ាម ពុំ​បាន​បង្កើត​កូន​ជូន​លោក​ទេ។ គាត់​មាន​ស្រី​បម្រើ​ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​នាង​ហាការ។ លោក​ស្រី​សារ៉ាយ​ជម្រាប​លោក​អាប់រ៉ាម​ថា៖ «ដោយ​ព្រះ‌អម្ចាស់​មិន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន ដូច្នេះ សូម​លោក​ទៅ​យក​ស្រី​បម្រើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ប្រុស​មួយ​តាម​រយៈ​នាង »។ លោក​អាប់រ៉ាម​ក៏​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​លោក​ស្រី​សារ៉ាយ។ ពេល​លោក​ស្រី​សារ៉ាយ​ជា​ភរិយា​យក​នាង​ហាការ​ជន‌ជាតិ​អេស៊ីប ដែល​ជា​ស្រី​បម្រើ​របស់​ខ្លួន មក​ប្រគល់​ឲ្យ​លោក​អាប់រ៉ាម​ជា​ស្វាមី​ធ្វើ​ជា​ប្រពន្ធ លោក​អាប់រ៉ាម​រស់​នៅ​ក្នុង​ស្រុក​កាណាន​បាន​ដប់​ឆ្នាំ​ហើយ។ លោក​បាន​យក​នាង​ហាការ ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ។ ពេល​នាង​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​ដូច្នេះ នាង​ក៏​មាន​ចិត្ត​មាក់‌ងាយ​ម្ចាស់​ស្រី​របស់​ខ្លួន។ លោក​ស្រី​សារ៉ាយ​ពោល​ទៅ​កាន់​លោក​អាប់រ៉ាម​ថា៖ «ព្រោះ​តែ​លោក​ហ្នឹង​ហើយ​បាន​ជា​ខ្ញុំ​ត្រូវ​អាម៉ាស់! ខ្ញុំ​បាន​យក​ស្រី​បម្រើ​របស់​ខ្ញុំ មក​ដាក់​លើ​ដើម​ទ្រូង​របស់​លោក។ តាំង​ពី​វា​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ វា​បែរ​ជា​មើល‌ងាយ​ខ្ញុំ​ទៅ​វិញ។ សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម​រវាង​លោក និង​ខ្ញុំ​ចុះ!»។