លោកុប្បត្តិ 15:2-6

លោកុប្បត្តិ 15:2-6 គខប

លោក​អាប់រ៉ាម​ទូល​តប​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះអង្គ​ប្រទាន​អ្វី​មក​ទូលបង្គំ​ក៏​ឥត​ប្រយោជន៍​ដែរ ព្រោះ​ទូលបង្គំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ទាំង​គ្មាន​កូន។ រីឯ​អ្នក​ដែល​នឹង​ទទួល​កេរ‌មត៌ក​របស់​ទូលបង្គំ គឺ​អេលា‌ស៊ើរ​ជា​អ្នក​ក្រុង​ដាម៉ាស​ឯ​ណោះ​វិញ»។ លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះអង្គ​ពុំ​បាន​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កូន​បន្ត​ពូជ​សោះ គឺ​មាន​តែ​អ្នក​បម្រើ​ក្នុង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​កេរ‌មត៌ក​ត​ពី​ទូលបង្គំ»។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «មិន​មែន​អ្នក​បម្រើ​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ​ឯ‌ណោះ ជា​អ្នក​ទទួល​មត៌ក»។ ព្រះអង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។ លោក​អាប់រ៉ាម​ជឿ​លើ​ព្រះ‌អម្ចាស់ ហើយ​ដោយ​យល់​ដល់​ជំនឿ​នេះ ព្រះអង្គ​ប្រោស​លោក​ឲ្យ​បាន​សុចរិត* ។