អែសរ៉ា 2

2
ចំនួន​ប្រជា‌ជន​យូដា​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ
(នេហេមា ៧.៦-៧២)
1ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។ 2អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​សេរ៉ាយ៉ា លោក​រេអេ‌ឡាយ៉ា លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ផា លោក​ប៊ីគ‌វ៉ាយ លោក​រេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:
3កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់
4កូន​ចៅ​របស់​លោក​សេផា‌ធា​មាន ៣៧២​នាក់
5កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៧៧៥​នាក់
6កូន​ចៅ​របស់​លោក​ប៉ាហាត់-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់​មាន ២ ៨១២​នាក់
7កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់
8កូន​ចៅ​របស់​លោក​សាធូ​មាន ៩៤៥​នាក់
9កូន​ចៅ​របស់​លោក​សាកាយ​មាន ៧៦០​នាក់
10កូន​ចៅ​របស់​លោក​បានី​មាន ៦៤២​នាក់
11កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៣​នាក់
12កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ១ ២២២​នាក់
13កូន​ចៅ​របស់​លោក​អដូ‌នី‌កាំ​មាន ៦៦៦​នាក់
14កូន​ចៅ​របស់​លោក​ប៊ីគ‌វ៉ាយ​មាន ២ ០៥៦​នាក់
15កូន​ចៅ​របស់​លោក​អេឌីន​មាន ៤៥៤​នាក់
16កូន​ចៅ​របស់​លោក​អេធើ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហេ‌សេគា​មាន ៩៨​នាក់
17កូន​ចៅ​របស់​លោក​បេសាយ​មាន ៣២៣​នាក់
18កូន​ចៅ​របស់​លោក​យ៉ូរ៉ា​មាន ១១២​នាក់
19កូន​ចៅ​របស់​លោក​ហាស៊ូម​មាន ២២៣​នាក់
20កូន​ចៅ​របស់​លោក​គីបារ​មាន ៩៥​នាក់
21អ្នក​ភូមិ​បេថ្លេ‌ហិម​មាន ១២៣​នាក់
22អ្នក​ភូមិ​នថូ‌ផា​មាន ៥៦​នាក់
23អ្នក​ភូមិ​អាណា‌ថោត​មាន ១២៨​នាក់
24អ្នក​ភូមិ​អាសម៉ា‌វែត​មាន ៤២​នាក់
25អ្នក​ក្រុង​គារយ៉ាត-‌អើរីម កេភី‌រ៉ា និង​បៀ‌រ៉ូត​មាន ៧៤៣​នាក់
26អ្នក​ក្រុង​រ៉ាម៉ា និង​កេបា​មាន ៦២១​នាក់
27អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២​នាក់
28អ្នក​ក្រុង​បេត‌អែល និង​អៃ​មាន ២២៣​នាក់
29អ្នក​ភូមិ​នេបូរ​មាន ៥២​នាក់
30កូន​ចៅ​របស់​លោក​ម៉ាក‌ប៊ីស​មាន ១៥៦​នាក់
31កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត មាន ១ ២៥៤​នាក់
32កូន​ចៅ​របស់​លោក​ហារីម​មាន ៣២០​នាក់
33អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ​មាន ៧២៥​នាក់
34អ្នក​ក្រុង​យេរីខូ​មាន ៣៤៥​នាក់
35អ្នក​ក្រុង​សេណា‌អា​មាន ៣ ៦៣០​នាក់
36ក្រុម​បូជា‌ចារ្យ ជា​កូន​ចៅ​លោក​យេដា‌យ៉ា ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យេសួរ​មាន ៩៧៣​នាក់
37កូន​ចៅ​របស់​លោក​អ៊ីម‌មើរ​មាន ១ ០៥២​នាក់
38កូន​ចៅ​របស់​លោក​ផាស‌ហ៊ើរ​មាន ១ ២៤៧​នាក់
39កូន​ចៅ​របស់​លោក​ហា‌រីម​មាន ១ ០១៧​នាក់។
40ក្រុម​លេវី ជា​កូន​ចៅ​របស់​លោក​យេសួរ កូន​ចៅ​របស់​លោក​កាឌ‌មាល និង​កូន​ចៅ​របស់​លោក​ហូដា‌វា​មាន ៧៤​នាក់
41ក្រុម​ចម្រៀង​ជា​កូន​ចៅ​របស់​លោក​អេសាភ​មាន​១២៨​នាក់
42ក្រុម​យាម​ទ្វារ​ជា​កូន​ចៅ​របស់​លោក​សា‌លូម កូន​ចៅ​របស់​លោក​អេធើរ កូន​ចៅ​របស់​លោក​ថាល់‌ម៉ូន កូន​ចៅ​របស់​លោក​អ័ក‌គូប កូន​ចៅ​របស់​លោក​ហាធី‌ថា និង​កូន​ចៅ​របស់​លោក​សូបាយ​មាន ១៣៩​នាក់
43ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូ‌ផា កូន​ចៅ​របស់​លោក​ថាបា‌អូត 44កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ា‌ហា កូន​ចៅ​របស់​លោក​ផាដូន 45កូន​ចៅ​របស់​លោក​លេបាណា កូន​ចៅ​របស់​លោក​ហាកា‌បា កូន​ចៅ​របស់​លោក​អ័ក‌គូប 46កូន​ចៅ​របស់​លោក​ហាកាប កូន​ចៅ​របស់​លោក​សាល‌ម៉ាយ កូន​ចៅ​របស់​លោក​ហាណាន 47កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហារ កូន​ចៅ​របស់​លោក​រីអា‌យ៉ា 48កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូ‌ដា កូន​ចៅ​របស់​លោក​កាសាម 49កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ផាសេ‌ហា កូន​ចៅ​របស់​លោក​បេសាយ 50កូន​ចៅ​របស់​លោក​អាស‌ណា កូន​ចៅ​របស់​លោក​មេហូ‌នីម កូន​ចៅ​របស់​លោក​នេភូ‌ស៊ីម 51កូន​ចៅ​របស់​លោក​បាក‌ប៊ូក កូន​ចៅ​របស់​លោក​ហាគូ‌ផា កូន​ចៅ​របស់​លោក​ហា‌ហ៊ើរ 52កូន​ចៅ​របស់​លោក​បាស‌លូត កូន​ចៅ​របស់​លោក​មេហ៊ី‌ដា កូន​ចៅ​របស់​លោក​ហាសា 53កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ី‌សេ‌រ៉ា កូន​ចៅ​របស់​លោក​ថាម៉ា 54កូន​ចៅ​របស់​លោក​នេស៊ី‌យ៉ា កូន​ចៅ​របស់​លោក​ហាធី‌ផា 55កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេ‌រេត កូន​ចៅ​របស់​លោក​ពេរូ‌ដា 56កូន​ចៅ​របស់​លោក​យ៉ាឡា កូន​ចៅ​របស់​លោក​ដារ‌កុន កូន​ចៅ​របស់​លោក​គីដេល 57កូន​ចៅ​របស់​លោក​សេផា‌ធា កូន​ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ផូកេ‌រេត ពីសេ‌បែម និង​កូន​ចៅ​របស់​លោក​អាំម៉ូន។ 58សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​ព្រះ‌បាទ​សាឡូម៉ូន​មាន ៣៩២​នាក់។
59រីឯ​អស់​អ្នក​ដែល​មក​ពី​ធេល-‌មែឡា ធេល-‌ហារេ‌សា កេរូប-‌អដាន និង​អ៊ីម‌មើរ ហើយ​ពុំ​ស្គាល់​ញាតិ‌សន្ដាន និង​ដូនតា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា គេ​ពិត​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​មែន​នោះ​គឺ 60កូន​ចៅ​របស់​លោក​ដេឡា‌យ៉ា កូន​ចៅ​របស់​លោក​ថូប៊ី‌យ៉ា និង​កូន​ចៅ​របស់​លោក​នេកូ‌ដា ដែល​មាន​ចំនួន ៦៥២​នាក់។
61ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ មាន​កូន​ចៅ​របស់​លោក​ហាបា‌យ៉ា កូន​ចៅ​របស់​លោក​ហាកូស កូន​ចៅ​របស់​លោក​បាស៊ី‌ឡាយ ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ី‌ឡាយ​ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។ 62អ្នក​ទាំង​នោះ​រក​នាម​ត្រកូល​ពូជ‌ពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ចាត់​ទុក​អ្នក​ទាំង​នោះ​មិន​បរិសុទ្ធ* ដែល​ពុំ​អាច​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បាន​ឡើយ។ 63 លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជា‌ចារ្យ​ណា​ម្នាក់​សាក​សួរ​យូរីម និង​ធូមីម*​ជា​មុន​សិន។
64សហគមន៍​ទាំង​មូល​មាន​ចំនួន ៤២ ៣៦០​នាក់ 65ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន​៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចម្រៀង​ប្រុស​ស្រី ២០០​នាក់។ 66មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល 67អូដ្ឋ​៤៣៥​ក្បាល និង​លា ៦ ៧២០​ក្បាល។
68ពេល​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។ 69ពួក​គេ​ថ្វាយ​សម្រាប់​ការ​សង់​ព្រះ‌វិហារ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​មួយ​រយ​សាម‌សិប​សម្រាប់។ 70 ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ប្រជា‌ជន ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។

ទើបបានជ្រើសរើសហើយ៖

អែសរ៉ា 2: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ