អេសេគាល 8:6-10

អេសេគាល 8:6-10 គខប

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​ឬ​ទេ? ពូជ‌ពង្ស​អ៊ីស្រា‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ធ្វើ​ឲ្យ​យើង​ចាក​ចេញ​ឆ្ងាយ​ពី​ទីសក្ការៈ*​របស់​យើង។ ប៉ុន្តែ អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​បំផុត​ជា​ច្រើន​ទៀត»។ ពេល​នោះ ព្រះអង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​មាត់​ទ្វារ​ចូល​លាន​ព្រះ‌វិហារ។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​មាន​រន្ធ​មួយ​នៅ​ក្នុង​ជញ្ជាំង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ចោះ​ជញ្ជាំង​ទៅ!»។ ខ្ញុំ​ក៏​ចោះ​ជញ្ជាំង ធ្វើ​ប្រឡោះ​មួយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ចូល​មក​មើល​អំពើ​អាក្រក់​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​នៅ​ទី​នេះ!»។ ខ្ញុំ​ក៏​ចូល​ទៅ​មើល ឃើញ​មាន​រូប​សត្វ​លូន​វារ និង​សត្វ​ចង្រៃ​គ្រប់​ប្រភេទ ព្រម​ទាំង​រូប​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ឆ្លាក់​លើ​ជញ្ជាំង​ដែល​នៅ​ជុំ‌វិញ។