និក្ខមនំ 35:30-33

និក្ខមនំ 35:30-33 គខប

លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​លោក​បេតសា‌លាល ជា​កូន​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គាត់​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ ដើម្បី​ឲ្យ​លោក​មាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ គឺ​ចេះ​លើក​គម្រោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការ‌ងារ​សិប្ប‌កម្ម​គ្រប់​មុខ។